CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមបាល់ទាត់ DES

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម DES។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ក្រុម DES ស្ថិតនៅរាជធានីភ្នំពេញ ចាប់ផ្តើមបង្កើតឡើងបាន ១ ឆ្នាំ និងមានសមាជិកសរុប ១៨ នាក់ ហើយត្រូវបានតំណាងក្រុមលោក សារី លីសេងហុង បានលើកឡើង៖

សូមផ្ញើជូនទៅកាន់អ្នកដែលស្រលាញ់ និងចូលចិត្តវិស័យបាល់ទាត់ ចូលរួមជួយលើកស្ទួយវិស័យកីឡានៅប្រទេសកម្ពុជាយើង ហើយក្នុងនាមជាកីឡាករ សុំបញ្ចៀសនូវការប្រើប្រាស់អំពើហិង្សា មានការយោគយល់អធ្យាស្រ័យគ្នាលើទីលានប្រកួត ព្រោះកីឡាតែងតែមានការប៉ះទង្គិចគ្នាបន្តិចបន្តួចជារឿងធម្មតាទេ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនយ៉ាងខ្លាំងសម្រាប់ការឧបត្ថម្ភអាវកីឡាដល់ក្រុមរបស់ខ្ញុំ សូមជូនពរអោយក្រុមហ៊ុន 2MBET មានការរីកច្រើន ទទួលបានអថិជនកាន់តែច្រើន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT