CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមបាល់ទាត់ Kung Fu United

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម Kung Fu United។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ក្រុម Kung Fu United ស្ថិតនៅរាជធានីភ្នំពេញ ចាប់ផ្តើមបង្កើតឡើងបាន ៥ ឆ្នាំ និងមានសមាជិកសរុប ១៥ នាក់ ហើយត្រូវបានតំណាងក្រុមយុវជន សោម បញ្ញា បានលើកឡើង៖

គោលបំណងនៃការបង្កើតក្រុមនេះឡើងគឺពួកយើងមានគោលដៅរួមគ្នាតែមួយ គឺចង់ឲ្យយុវជនទាំងអស់ងាកមកលេងកីឡា ដើម្បីទទួលបានសុខភាពល្អ បង្កើនចំណងមិត្តភាព សាមគ្គីភាព ហើយគោលដៅធំរបស់ក្រុមពួកយើងគឺ ចង់អភិវឌ្ឍខ្លួនចូលរួមប្រកួតក្នុងពានរង្វាន់ណាមួយនាថ្ងៃខាងមុខ។

ទន្ទឹមនេះដែរ ខ្ញុំសូមសំណូមពរឲ្យយុវជនទាំងអស់គ្នា ឆ្លៀតពេលទំនេរពីការសិក្សា ក៏ដូចជាការងារ មកចូលរួមលេងកីឡាដើម្បីជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ហើយកីឡានេះទៀតសោតក៏នាំមកនូវ សុខភាព វិន័យ និងសេចក្តីថ្លៃថ្នូរ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភឯកសណ្ឋានកីឡាយ៉ាងស្រស់ស្អាត ដល់ក្រុមយើងខ្ញុំ និងសូមជូនពរឲ្យក្រុមហ៊ុន ទទួលបានការគាំទ្រពីសំណាក់អតិថិជនកាន់តែច្រើនឡើងបន្ថែមទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT