Sofyan Amrabat ដក​ខ្លួន​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក ក្រោយ Man Utd រកឃើញរបួសក្នុងពេលតេស្តសុខភាព

កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានចូលរួមជាមួយ United ក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយនឹងជម្រើសក្នុងការទិញផ្តាច់នៅរដូវក្តៅក្រោយ បន្ទាប់ពីការស្វែងរក ច្រកចេញពីក្លឹប ដោយក្រុមរបស់ Erik ten Hag បានផ្តល់ជូនថ្លៃខ្ចីជើងចំនួន ២ លានអឺរ៉ូនៅក្នុងការចរចារដំបូង។ ភាគីទាំងពីរនៅទីបំផុតបានយល់ព្រមលើតម្លៃខ្ចីជើងចំនួន ៨ លានផោន ដោយ United មានកាតព្វកិច្ចទិញកីឡាករអន្តរជាតិម៉ារ៉ុកក្នុងតម្លៃ ២១  លានផោននៅរដូវក្តៅក្រោយ។

ប៉ុន្តែបិសាចក្រហមបានរកឃើញរបួសខ្នងបន្តិចបន្តួចអំឡុងពេលតេស្តសុខភាពរបស់ Amrabat។ ខណៈ​ដែល​បញ្ហា​នេះ​មិន​ត្រូវ​បាន​គេ​ជឿ​ថា​ធ្ងន់ធ្ងរនោះទេ ហើយ​ការ​ចុះ​ហត្ថលេខា​ត្រូវ​បាន​បញ្ចប់ កីឡាករ​វ័យ ២៧ ឆ្នាំ​ឥឡូវនេះត្រូវ​បាន​ដក​ខ្លួន​ចេញ​ពី​ក្រុមជម្រើសជាតិ។ដំបូងឡើយ គាត់ត្រូវបានកោះហៅសម្រាប់ការប្រកួតនាពេលខាងមុខទល់នឹងលីបេរីយ៉ា និងបួគីណាហ្វាសូ ប៉ុន្តែនឹងមិនលេងក្នុងការប្រកួតទាំងពីរ នោះទេ ហើយត្រូវបានជំនួសដោយកីឡាករផ្សេងវិញ៕

*[Sportbible]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT