ជោគជ័យយ៉ាងណាក៏ស្កប់ស្កល់ដែរ, Real Madrid សង្ឃឹមថានឹងចុះហត្ថលេខាលើខ្សែការពារបារាំង Lille នៅរដូវក្តៅនេះ

Real Madrid មានការទាក់ទងជាមួយខ្សែការពារ Leny Yoro របស់ Lille អស់រយៈពេលជាច្រើនខែមកហើយ ចំណែកកីឡាករខ្លួនឯងត្រូវបានគេរាយការណ៍ថារីករាយចំពោះគំនិតចង់ទៅ Santiago Bernabeu ប៉ុន្តែរបាយការណ៍នៅក្នុងរដ្ឋធានីអេស្ប៉ាញបាននិយាយថាការមកដល់របស់គាត់ទំនងជាមិនអាចទៅរួចនោះឡើយ។Yoro វ័យត្រឹម ១៨ឆ្នាំបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅក្នុង Ligue 1 ជាមួយនឹងគុណសម្បត្ដិនឹងការក្បាលតែតដ៏ល្អរបស់គាត់, Real Madrid បានតាមដានគាត់មួយរយៈមកហើយ។ កិច្ចសន្យារបស់គាត់នឹងបញ្ចប់នៅឆ្នាំ២០២៥ ហើយគ្មានសញ្ញាណាបញ្ជាក់គួរឱ្យកត់សម្គាល់ថានឹងបន្ដកុងត្រាជាមួយក្លឹប Lille ឡើយ ប៉ុន្ដែពេលនេះត្រូវបានគេជឿថាក្លឹបកំពុងទាមទារប្រហែល ៦០លានអឺរ៉ូសម្រាប់យកយុវជនម្នាក់នេះចេញពីទឹកដីបារាំង។ វាមិនច្បាស់ទេថាតើពួកគេនឹងទទួលបានចំនួនទឹកប្រាក់នោះឬយ៉ាងណា ប៉ុន្តែ Paris Saint-Germain ដែលចាប់អារម្មណ៍ផងដែរនោះ មានការផ្តល់ជូនសម្រាប់ Yoro ប៉ុន្ដែត្រូវបាន Lille បដិសេធកាលពីខែមករា។

រឿងនេះតែងតែត្រូវបានគេនិយាយថា Real Madrid មិនមានបំណងចង់បង់ប្រាក់ក្នុងតម្លៃនេះសម្រាប់ Yoro នោះទេ នេះដោយផ្អែកលើព័ត៌មានរបស់ Diario AS ថាតម្លៃខ្ពស់ពេក ហាក់មិនសមស្របនឹងកញ្ចក់ថវិការសម្រាប់ខ្សែការពារវ័យក្មេងរូបនេះ។ ពួកគេនិយាយថាការមកដល់របស់គាត់គឺមិនទំនងទេនៅរដូវក្តៅនេះ ហើយ Rafa Marin ដែលជាក្រុមការងារមើលជើងកីឡាកររបស់ក្លឹប Real Madrid ថានឹងទាក់ទងនៅរដូវកាលក្រោយជំនួសវិញ អាចនិយាយបានថា ចាំទទួលយកការចាកចេញដោយគ្មានតម្លៃខ្លួន 👀។

 

ប្រភព បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT