កុំ​ឲ្យ​គេ​ថា “ស្ថាប័ន​ចាក់​ខ្សែ” ឆ្នាំ​នេះ France Football កែ​ទម្លាប់ ប្រុង​ចង់ចែក Ballon d’Or ២ គ្រឿង

France Football ជា​ស្ថាប័ន​សារព័ត៌មាន​បារាំង ដែល​បង្កើត​ឡើង​តាំង​ឆ្នាំ ១៩៤៦ ពោល​មាន​អាយុ​កាល ៧៨ ឆ្នាំ​មក​ហើយ ដោយ​ក្រោយ​នោះ​មួយ​ទសវត្ស​ពួក​គេ​ក៏​ប្រកាស​បង្ហាញ​នូវ​ពាន​ឯកត្តជន​បាល់​មាស​ឲ្យ​ឈ្មោះ Ballon d’Or តំណាង​ការ​ផ្តល់​ជូន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​នីមួយៗ។

ទន្ទឹម​ការ​ផ្តល់​ជូន ៦៧ សម័យ ក៏​មាន​សម័យ​កាល​មួយ​ត្រូវ​បាន​រំលង ប្រកាស​រំសាយ​ចោល​មិន​បោះឆ្នោត​យក​អ្នក​ឈ្នះ នោះ​គឺ​កាល​ឆ្នាំ ២០២០ គ្រា​ផ្ទុះ​ជំងឺរាតត្បាត​ទូទាំង​សកលលោក COVID-19។ វា​ជា​ពេលវេលា​ដែល​បុគ្គល​មួយ​ចំនួន មាន​ការ​សោកស្តាយ ជា​ពិសេស​ចំ​ពេល​ដែល​ពួក​គេ​បង្ហាញ​ទម្រង់​លេង​ល្អ ធំ​បំផុត​នោះ​គឺ Robert Lewandowski។

នា​រដូវ​កាល ២០១៩/២០ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ បាន​ជួយ​ក្លឹប​យក្ស​ Bayern Munich កាន់​ពាន ៣ នា​រដូវ​កាល​ទោល​មាន Champions League, Bundesliga និង DFB-Pokal ហើយ​សរុប ៤៧ ប្រកួត​ហែល​កាត់ គេ​រក​បាន​ដល់​ទៅ ៥៥ ​គ្រាប់។ បើ​ធៀប​បេក្ខភាព​ដទៃ​ក្នុង​ល្បាក់​ពេលវេលា​ដូច​បង្ហាញ គឺ​គ្មាន​នរណា​អាច​សម្រេច​សមិទ្ធផល​បាន​ខ្ពស់​ដូច Lewandowski ឡើយ ជា​ការ​សន្មត​សឹង ៩៩,៩៩ ភាគរយ គេ​ត្រូវ​ក្លាយ​ជា​ម្ចាស់​ពាន Ballon d’Or ២០២០ ទៅ​ហើយ តែ​ស្តាយ​គ្រប់​យ៉ាង​ France Football បាន​រំសាយ​ចោល។

លុះ​តែ​រំលង​ទៅ​កាន់​ឆ្នាំ​បន្ទាប់ ២០២១ ដែល​ស្ថាប័ន​ខាង​លើ​ប្រកាស​អ្នក​ឈ្នះ នៅ​ក្នុង​ខែ​វិច្ឆិកា គឺ​ប្រកាស​ឲ្យ​ទៅ​ Lionel Messi ហើយ Lewandowski ឈរ​នៅ​លេខ​រៀង​ទី ២ មាន ៥៨០ ពិន្ទុ ចាញ់​តារា​ឆ្នើម​អាហ្សង់ទីន​មាន ៦១៣ ពិន្ទុ។ ក្នុង​ពេលវេលា​នោះ បាន​ផ្ទុះ​ការ​ជជែក​វែកញែក​ឥត​ឈប់ ក៏​អ្នក​គាំទ្រ​ខ្លះ​មិន​អស់​ចិត្ត ដល់​បោះ​ពាក្យ​ថា “France Football ចាក់​ខ្សែ” ហើយ​វា​អយុត្តិធម៌​បំផុត​សម្រាប់​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Bayern។

រហូត​មក​ទល់​ឆ្នាំ ២០២៤ នា​កំឡុង​បួន​ឆ្នាំ​បន្ទាប់ ចាប់តាំង​ដើម​ឆ្នាំ​បាន​មាន​ការ​ស៊ើបអង្កេត​ដ៏​ធំ​មួយ​ពាក់ព័ន្ធ​នឹង​ការ​ស្វែងរក​ភាព​យុត្តិធម៌​ជូន​កីឡាករ​កំពុង​ឈរ​ជើង​ឲ្យ​ក្លឹប Barcelona ហើយ​មក​ទល់​ល្បាក់​ពាក់​កណ្តាល​ឆ្នាំ ក៏​ស្រាប់​មាន​របាយការណ៍​ថា France Football ​កំពុង​ពិចារណា​លម្អិត​ម្តង​ហើយ​ម្តង​ទៀត ពោល​នឹង​មាន​ភាគរយ​ខ្ពស់ អាច​ផ្តល់​ជូន​ពាន Ballon d’Or 2020 ដែល​ពួក​គេ​បាន​ឆា​ចោល​នោះ មក​រក​ម្ចាស់​ផ្លូវការ​តែ​ម្តង នៅ​ឆ្នាំ​តែ​មួយ នៃ​ការ​ប្រកាស​អ្នក​ឈ្នះ Ballon d’Or 2024។

ក៏​មាន​ន័យ​ថា Lewandowski គេ​អាច​នឹង​កាន់​ពាន Ballon d’Or 2020 នៅ​ក្នុង​ឆ្នាំ​នេះ ហើយ​ក៏​ត្រូវ​បាន​គ្រប់​គ្នា​ទទួល​ស្គាល់​ជា​ផ្លូវការ ស្រប​ពេល​អ្នក​ឈ្នះ​ប្រចាំឆ្នាំ ២០២៤ មួយ​គ្រឿង​ផ្សេង​ទៀត អាច​ជា​រវាង​ចំណោម​កីឡាករ Real Madrid/Borussia Dortmund ឬ​សមាសភាព​បង្ហាញ​ទម្រង់​ល្អ​ឥត​ខ្ចោះ​ណា​មួយ​ក្នុង​ព្រឹត្តិការណ៍ EURO ឬ Copa America ខាង​មុខ។

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ខាង​លើ​នេះ​ដែរ កីឡាករ​វ័យ ៣៥ ឆ្នាំ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​ដូច្នោះ៖ “នៅ​ឆ្នាំ ២០២០ និង ២០២១ វា​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​អាជីព​របស់​ខ្ញុំ កន្លង​ទៅ​ក៏​មាន​ទាំង​មិត្តភក្តិ​ម្នាក់​គេ​បាន​ផ្ញើ​ស្ថិតិ​ឲ្យ​ខ្ញុំ​មើល​ថា​ចន្លោះ​ពេល​នោះ ៨៥ ប្រកួត ខ្ញុំ​រក​បាន​ដល់​ទៅ ១០០ គ្រាប់ នេះ​ជា​ការ​ពិត​ខ្ញុំ នឹង​នៅ​តែ​ព្រម​ទទួល​យក Ballon d’Or នៅ​ថ្ងៃ​ណា​មួយ ​ព្រោះ​ដោយសារ​ខ្ញុំ​អត់​ទាន់​ធ្លាប់​មាន​វា​សោះ អ៊ីចឹង​អារម្មណ៍​ពេល​នេះ ទោះ ៤ ឆ្នាំ​ហួស​ហើយ​ក៏​ដោយ ក៏​នៅ​តែ​រីករាយ និង​មាន​កិត្តិយស​ជា​ពន់ពេក​ក្នុង​ការ​កាន់​វា​ជា​ផ្លូវការ​ដែរ”៕

ប្រភព៖ បរទេស​

  • កុំ​ឲ្យ​គេ​ថា “ស្ថាប័ន​ចាក់​ខ្សែ” ឆ្នាំ​នេះ France Football កែ​ទម្លាប់ ប្រុង​ចង់ចែក Ballon d’Or ២ គ្រឿង