Paris Saint-Germain មើលទៅហាក់ដូចជាពួកគេនឹងស្វែងរកច្រកចេញសម្រាប់អ្នកពូកែបង្កើតឱកាសជនជាតិហូឡង់ Xavi Simons នៅរដូវក្តៅនេះ ហើយ Barcelona បានលេចចេញជាចំណាប់អារម្មណ៍ទីមួយដែលនឹងស្វាគមន៍គាត់ដោយបើកចំហ។ តែការព្យាយាមរបស់ពួកគេប្រហែលជាឥតប្រយោជន៍។Simons ចង់ផ្លាស់ទៅលេងឱ្យ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅនេះ ហើយកីឡាករវ័យ ២១ឆ្នាំរូបនេះមានបំណងចង់ទៅផ្ទះដែលក្លឹបដំបូងរបស់គាត់។ វានៅមិនទាន់ត្រូវបានគេដោះស្រាយថាតើគាត់ចាកចេញដោយការខ្ចីជើងឬកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍នោះទេ។ យោងតាម Sport បានឱ្យដឹងថា RB Leipzig បានដាក់សំណើរសម្រាប់ Simons រួចហើយ ប៉ុន្តែមិនត្រូវបានទទួលយកទេ។ Bayern Munich និង Arsenal ក៏កំពុងសម្លឹងមើល Simons ជាការផ្ទេរអចិន្ត្រៃយ៍ដ៏មានសក្តានុពល ហើយក្រុមទាំងពីរមានប្រាក់នៅក្នុងដៃស្រាប់ដែលមានភាពងាយស្រួលដើម្បីដកគាត់ចេញពីក្លឹបនៅរដ្ឋធានីបារាំងបាន។
ប្រសិនបើចុះកិច្ចសន្យាខ្ចីជើង នោះ Simons នឹងផ្តល់អាទិភាពដល់ Barcelona ប៉ុន្តែប្រសិនបើវាជាការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ ក្រុម Catalan នឹងចាកចេញពីការប្រជែងមួយនេះ។ Simons ត្រូវបានគេរំពឹងថានឹងមានតម្លៃលើសពី ៦០លានអឺរ៉ូ ហើយអាទិភាពរបស់ Barcelona តម្លៃនេះពួកគេនឹងស្វែងរកកីឡាករដែលនៅតំបន់(ការពារ ឬ បម្រើការពារ)ដែលចាំបាច់ជាងនេះនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន ព្រោះថវិការពួកគេមានកំណត់។
ប្រភព បរទេស