CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមបាល់ទាត់ Pyramid FT

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម Pyramid FT។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ក្រុម Pyramid FT ស្ថិតនៅរាជធានីភ្នំពេញ ចាប់ផ្តើមបង្កើតឡើងបាន ២ ឆ្នាំ និងមានសមាជិកសរុប ១៨ នាក់ ហើយត្រូវបានតំណាងក្រុមយុវជន ឆាយ សុផាត បានលើកឡើង៖

សូមផ្ញើសារចែករំលែកដល់យុវជនដែលស្រលាញ់និងចូលចិត្តវិស័យកីឡាបាល់ទាត់ ថាសូមចូលរួមលើកស្ទួយវិស័យកីឡានៅប្រទេសយើង រួចលេងកីឡាដោយឆន្ទៈ អ្នកកីឡាបាល់ទាត់ មិនមានអំពើហិង្សា លេងចេះអធ្យាស្រ័យគ្នា ព្រោះកីឡាបាល់ទាត់តែងតែប៉ះពារគ្នាបន្ដិចបន្ដួចហើយ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET យ៉ាងជ្រៅ ដែលបានឧបត្ថម្ភអាវកីឡាដល់ក្រុមរបស់ខ្ញុំ សូមអោយក្រុមហ៊ុន 2MBET មានអតិថិជនកាន់តែច្រើនឡើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT