Toni Kroos រិះគន់ចំៗទៅកីឡាករដែលផ្ទេរទៅ Saudi Pro League ថាដោយសារលុយ

កីឡាករល្បីៗមួយចំនួនបានផ្លាស់ទៅអារ៉ាប៊ីសាអូឌីត រួមទាំងអតីតមិត្តរួមក្រុម Real Madrid របស់ Kroos កីឡាករ Cristiano Ronaldo និង Karim Benzema។តារាដូចជា Neymar, N’Golo Kante, Ruben Neves, Riyad Mahrez, Roberto Firmino, Jordan Henderson Kalidou Koulibaly, Allan Saint-Maximin និង Aymeric Laporte ឥឡូវនេះក៏កំពុងសំងំកើបលុយនៅក្នុងប្រទេសនេះផងដែរ បន្ទាប់ពីធ្វើការផ្ទេរក្នុងតម្លៃថ្លៃ។

ហើយថ្មីៗនេះ តារាឆ្នើមរបស់ Celta Vigo និងអេស្ប៉ាញ Gabri Veiga បានចូលរួមជាមួយក្រុមអារ៉ាប៊ីសាអូឌីត Al Ahli ខណៈ Napoli, Liverpool, Arsenal, Chelsea និង Manchester United សុទ្ធសឹងត្រូវបានផ្សារភ្ជាប់ជាមួយនឹង Veiga ដែលបានស៊ុតបាល់បញ្ចូលទី ១១ គ្រាប់នៅ La Liga កាលពីរដូវកាលមុន។

ប៉ុន្តែឥឡូវនេះគាត់នឹងលេងនៅ SPL នៅអាយុត្រឹមតែ ២១ ឆ្នាំ ហើយ Kroos បានរិះគន់ចំៗថា ជាភាពអាម៉ាស់តាមរយៈការខមិននៅលើ Instagram របស់ Fabrizio Romano។

កីឡាករអាឡឺម៉ង់រូបនេះបានរិះគន់ទៅកីឡាករដែរចុះកុងត្រាលេងឲ្យក្លឹបនៅ Saudi Pro League តាមរយៈ Sports Illustratedថា៖

“វាត្រូវបានគេនិយាយថាពួកគេមានមហិច្ឆតាលេងបាល់ទាត់នៅទីនោះ ប៉ុន្តែវាគឺដោយសារលុយ។ នៅទីបញ្ចប់ វាជាការសម្រេចចិត្ត ដើម្បីតែលុយ ហើយប្រឆាំងនឹងបាល់ទាត់។នោះហើយជាពេលដែលវាចាប់ផ្តើមពិបាកសម្រាប់បាល់ទាត់ដែលយើងទាំងអស់គ្នាស្គាល់ និងស្រលាញ់។

អ្នក​រាល់​គ្នា​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ​សម្រាប់​ខ្លួន​ឯង ដូច​ជា Cristiano Ronaldo ដែល​បាន​សម្រេច​ចិត្ត​ធ្វើ​វា​នៅ​ចុង​បញ្ចប់​អាជីព​របស់​គាត់។

ប៉ុន្តែវាក្លាយជាការលំបាកខ្លាំងណាស់ នៅពេលដែលកីឡាករ ដែលស្ថិតក្នុងវ័យពាក់កណ្តាលអាជីពរបស់ពួកគេ និងមានគុណភាពក្នុង ការលេងឱ្យក្លឹបល្អបំផុតនៅអឺរ៉ុប សម្រេចចិត្តធ្វើការផ្លាស់ទៅទីនោះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT