តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុម The Ant King។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
ក្រុម The Ant King ស្ថិតនៅរាជធានីភ្នំពេញ ចាប់ផ្តើមបង្កើតឡើងបានជាង ៣ ឆ្នាំ និងមានសមាជិកសរុប ២៦ នាក់ ហើយត្រូវបានតំណាងក្រុមយុវជន លីវ បញ្ញា បានលើកឡើង៖
ខ្ញុំសូមចែករំលែកសារដល់យុវជនដែលស្រលាញ់និងចូលចិត្តវិស័យកីឡាបាល់ទាត់ ថាសូមចូលរួមលើកស្ទួយវិស័យកីឡានៅប្រទេសយើង និងលេងកីឡាដោយឆន្ទះ អ្នកកីឡាបាល់ទាត់ មិនមានអំពើហឹង្សា លេងចេះអធ្យាស្រ័យគ្នា ព្រោះកីឡាបាល់ទាត់តែងតែមានប៉ះពារគ្នាបន្ដិចបន្តួចហើយ។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET យ៉ាងជ្រៅ ដែលបានឧបត្ថម្ភអាវកីឡាដល់ក្រុមរបស់ខ្ញុំ សូមអោយក្រុមហ៊ុន 2MBET មានអតិថិជនកាន់ច្រើន៕