តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុម J7។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
ក្រុម J7 ស្ថិតនៅខេត្តព្រះសីហនុ ចាប់ផ្តើមបង្កើតឡើងបាន ៣ ឆ្នាំ និងមានសមាជិកសរុប ២០ នាក់ ហើយត្រូវបានតំណាងក្រុមលោក លាង ម៉េង បានលើកឡើង៖
កីឡាបាល់ទាត់មានសារៈសំខាន់ណាស់សម្រាប់សុខភាព ជួយឲ្យរាងកាយមំាមួន បង្កើតមិត្តភាព សាមគ្គីភាព ជៀសឆ្ងាយពីការសេពគ្រឿងញៀន។
ដោយឡែកចំពោះឆន្ទៈក្រុមទាំងមូលទៅថ្ងៃអនាគត គឺពួកយើងដាក់ចិត្តនឹងខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពក្រុមឲ្យខ្លាំង ដើម្បីឆ្ពោះទៅការប្រកួតពានរង្វាន់ថ្នាក់ខេត្ត ក៏ដូចជាធ្វើជាគំរូល្អដល់ក្មេងៗជំនាន់ក្រោយ។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
ខ្ញុំជាប្រធានក្រុម និង សមាជិកទាំងអស់ពិតជាថ្លែងអំណរគុណដល់ 2MBET ដែលបានឧបត្ថម្ភដល់ក្រុមខ្ញុំបាទ ហើយក៏ជូនពរអោយក្រុមហ៊ុន ទាំងមូលកាន់តែទទួលបានជោគជ័យ៕