CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមបាល់ទាត់ The Fox Nightmare

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម The Fox Nightmare។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ក្រុម The Fox Nightmare ស្ថិតនៅរាជធានីភ្នំពេញ ចាប់ផ្តើមបង្កើតឡើងបាន ២ ឆ្នាំ និងមានសមាជិកសរុប ២០ នាក់ ហើយត្រូវបានតំណាងក្រុមយុវជន សួង ភាឡេក លើកឡើង៖

កីឡាបាល់ទាត់មានសារៈសំខាន់ណាស់សម្រាប់សុខភាព មិត្តភាព សាមគ្គីភាព ជួយឲ្យយុវជនជៀសឆ្ងាយពីការសេពគ្រឿងញៀន។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំជាប្រធានក្រុម និង សមាជិកទាំងអស់ពិតជាថ្លែងអំណរគុណដល់ 2MBET ដែលបានឧបត្ថម្ភដល់ក្រុមខ្ញុំបាទ ហើយក៏ជូនពរអោយក្រុមហ៊ុន ទាំងមូលកាន់តែទទួលបានជោគជ័យ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT