CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមបាល់ទាត់ AKC Youth នៅឯខេត្តសៀមរាប

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម AKC Youth។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ក្រុម AKC Youth ស្ថិតនៅខេត្តសៀមរាប មានអាយុកាល ៨ ឆ្នាំ និងមានសមាជិកសរុប ៧០ នាក់ ពីថ្នាល U13 U16 U18 ឈុតធំ និង ឈុតនារី ហើយត្រូវបានតំណាងក្រុមលោក ស៊ាវ ប៊ុនឆាយ លើកឡើង៖

កីឡាគឺមានសារៈសំខាន់ណាស់ដើម្បីបំផុសស្មារតីយុវជនឲ្យចេះស្រលាញ់សុខភាព ជៀសឆ្ងាយពីគ្រឿងញៀន ក៏ដើម្បីឲ្យយុវជនមានសាមគ្គីភាព និងមិត្តភាពក្នុងក្រុម រួមជាមួយក្រុមបាល់ទាត់នានាក្នុងមូលដ្ឋាន និងក្រុមបាល់ទាត់មកពីតំបន់ផ្សេងៗទៀត។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

OLYMPUS DIGITAL CAMERA

ជាចុងក្រោយតាំងនាមខ្ញុំជាប្រធានក្រុម និង សមាជិកទាំងអស់ពិតជាថ្លែងអំណរគុណដល់ 2MBET ដែលបានឧបត្ថម្ភដល់ក្រុមខ្ញុំបាទ ហើយក៏ជូនពរអោយក្រុមហ៊ុន ទាំងមូលកាន់តែទទួលបានជោគជ័យ និងសមាជិកទាំងអស់ទទួលបានពុទ្ធពរទាំង ៤ ប្រការគ្រប់ៗគ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT