CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមបាល់ទាត់ សសរស្តម្ភ FC

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម សសរស្តម្ភ FC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ក្រុមសសរស្តម្ភ FC ស្ថិតនៅខេត្តសៀមរាប មានអាយុកាល ៣ ឆ្នាំ និងមានសមាជិក ២០ នាក់ ហើយត្រូវបានតំណាងក្រុមលោក សៀប ស៊ីធុន លើកឡើង៖

កីឡាបាល់ទាត់មានសារៈសំខាន់ណាស់ សម្រាប់សុខភាព ក៏ជួយឲ្យរាងកាយយើងមាំមួន បង្កើតចំណងមិត្តភាព សាមគ្គីភាព ក៏អាចជៀសឆ្ងាយពីគ្រឿងញៀន។

ចំពោះឆន្ទៈទៅមុខក្រុមពួកយើងខ្ញុំ នឹងខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឲ្យកាន់តែខ្លាំង ដើម្បីអាចទៅប្រកួតពានរង្វាន់ថ្នាក់ខេត្ត ហើយក៏នឹងធ្វើជាគំរូដ៏ល្អសម្រាប់ក្មេងៗជំនាន់ក្រោយ ឲ្យពួកគាត់ងាកមកចូលរួមលេងកីឡាកាន់តែច្រើន។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ជាចុងក្រោយខ្ញុំសូមអរគុណដល់ក្រុមហ៊ុន 2MBET ដែលបានផ្តល់អាវកីឡាដ៏ស្រស់ស្អាត ជូនពរឲ្យក្រុមហ៊ុនទទួលបានជោគជ័យ មានអតិថិជនកើនឡើងបន្ថែម៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT