CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមខ្មោចអោយ

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម ខ្មោចអោយ។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ក្រុមខ្មោចអោយ បង្កើតឡើងបានជាង ១០ ឆ្នាំ និងមានសមាជិក ៣៥ នាក់។ តំណាងក្រុម លោក ជ្រិន សុបញ្ញា បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំចង់ផ្ញើសារដល់បងប្អូន ជាពិសេសយុវជន សូមចូលរួមលេងកីឡាបាល់ទាត់ទាំងអស់គ្នា ដើម្បីទទួលបានសុខភាពល្អ និងជាចំណែកបញ្ចៀសខ្លួនឯងពីការប្រើប្រាស់គ្រឿងញៀន។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំបាទ និង សមាជិកក្នុងក្រុមទាំងអស់ សូមថ្លែងអំណរគុណដល់ ក្រុមហ៊ុន 2MBET ក៏ជូនពរឲ្យក្រុមហ៊ុនកាន់តែទទួលបានជោគជ័យ និងរីកចម្រើនឡើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT