CTS Sports ប្រគល់ឈុតកីឡាដល់ក្រុម Brother Hood

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម Brother Hood។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Brother Hood ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅរាជធានីភ្នំពេញ បង្កើតឡើងបានជាងកន្លះឆ្នាំ និងមានសមាជិក ២៥ នាក់។ តំណាងក្រុម លោក ម៉ៃ យូឡុង បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំចង់ផ្ញើសារដល់បងប្អូន ជាពិសេសយុវជន សូមចូលរួមលេងកីឡាបាល់ទាត់ទាំងអស់គ្នា បន្ទាប់ទំនេរពីការសិក្សា និងការងារ ដើម្បីសុខភាព មិត្តភាព និង ជៀសឆ្ងាយពីគ្រឿងញៀន ដោយឡែកចំពោះឆន្ទៈទៅមុខ ក្រុមរបស់យើងតាំងចិត្តថា នឹងព្យាយាមចូលរួមក្នុងវិស័យកីឡាបាល់ទាត់ក្នុងមូលដ្ឋានឲ្យបានច្រើន និងអភិវឌ្ឍឲ្យយុវជនចេះលេងបាល់ទាត់ឲ្យបានច្រើន ដើម្បីជាចំណែកធនធានកីឡាករកម្ពុជាទៅពេលអនាគត។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំបាទ និង សមាជិកក្នុងក្រុមទាំងអស់ សូមថ្លែងអំណរគុណដល់ ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភឯកសណ្ឋានដល់ក្រុមយើងខ្ញុំ សូមជូនពរក្រុមហ៊ុនជោគជ័យកាន់តែខ្លាំង មានអតិថិជនកាន់តែច្រើន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT