ប្រកួតដំបូងរបស់លោក Sven-Goran Eriksson ដឹកនាំក្រុមហ្វីលីពីន ទទួលបានជោគជ័យ ដោយយកឈ្នះលើក្រុមសិង្ហបុរីក្នុងលទ្ធផល ១-០ ពានរង្វាន់ AFF Suzuki Cup 2018 ។
Eriksson ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមហ្វីលីពីន កាលពី១ខែមុនដើម្បីដឹកនាំក្រុមចូលលេងពានរង្វាន់ AFF Suzuki Cup 2018 ។ គ្រូបង្វឹកស៊ុយអែតខាងលើនេះ បានដឹកនាំក្រុមប្រកួតផ្លូវការកាលពីយប់មិញហើយ ដោយទទួលបានលទ្ធផលល្អផងដែរ។ ក្នុងនោះ ក្រុមហ្វីលីពីនបានយកឈ្នះលើក្រុមសិង្ហបុរីក្នុងលទ្ធផល ១-០ នៃការប្រកួតបើកឆាករបស់ពួកគេ។
ទទួលបាន៣ពិន្ទុនេះ ពិតជាសំខាន់សម្រាប់ក្រុមហ្វីលីពីន ព្រោះថាក្នុងពូលនេះ សុទ្ធតែក្រុមខ្លាំងៗទាំងអស់។ ប្រកួតបន្ទាប់របស់លោក Eriksson នឹងត្រូវប៉ះជាមួយទីម័រ មុនពេលតតាំងជាមួយថៃ ហើយប្រកួតចុងក្រោយប៉ះឥណ្ឌូណេស៊ី។
លោក Eriksson មានវ័យ៧០ឆ្នាំទៅហើយ ដោយការមកកាន់ហ្វីលីពីននេះគឺជាការងារទី១៧របស់លោកក្នុងការដឹកនាំក្រុមក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ៕ប្រភពDailyMail