Barcelona ​ជា​ក្លឹប​ចំណាយ​លើ​ប្រាក់​ឈ្នួល​កីឡាករ​ច្រើន​ជាង​គេ​បំផុត​លើ​លោក

នៅ​រដូវ​កាល​នេះ ​ក្លឹប FC Barcelona ​បាន​ចំណាយ​លើ​ប្រាក់​បៀវត្ស​របស់​កីឡាករ​ដល់​ទៅ ៤២៤​លាន​ផោន​ឯ​ណោះ ​ដែល​ចំនួន​នេះ​គឺ​ច្រើន​ជាង​គេ​បំផុត​ហើយ។

ប្រាក់​ដល់​ទៅ​៤២៤​លាន​ផោន​នេះ គឺ​ជា​ចំនួន​សរុប​ដែល​ក្លឹប​ចំណាយ​ទៅ​លើ​កីឡាករ បុគ្គលិក ​និង​គ្រូ​បង្វឹក​។ ដោយ​វា​ជា​ចំនួន​កើន​ឡើង​ខ្លាំង​មែនទែន​បើ​ធៀប​នឹង​ឆ្នាំ​មុន ​ពោល​គឺ​កើន​ឡើង​ដល់​៤៣​ភាគរយ​ឯ​ណោះ។ ក្រុម​បិសាច​ក្រហម​ដែល​ជា​ក្លឹប​ចំណាយ​ច្រើន​ជាង​គេ​នោះ ​មាន​ត្រឹម​តែ​២៩៣​លាន​ផោន​ទេ ​តិច​ជាង Barcelona ​ជាង​១០០​លាន​ផោន។ សម្រាប់​ក្រុម​ដៃ​គូ​ប្រជែង Real Madrid ​វិញ ​ចំណាយ​តិច​ជាង Barcelona ​៨០​លាន​ផោន។

និយាយ​ទៅ​ក្លឹប​ដែល​ចំណាយ​ប្រាក់​ពលកម្ម​ច្រើន​ជាង​គេ​នៅ​លើ​លោក​នេះ គឺ​នៅ​អេស្ប៉ាញ​ទាំង​អស់ ​ដោយ​លេខ​១​បាន​ទៅ​លើ Barcelona ​លេខ​២​បាន​ទៅ​លើ Real Madrid ​និង​លេខ​៣​បាន​ទៅ​លើ Manchester United ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT