ចាញ់ពីរប្រកួតហើយ តែ Messi ឡាវ នៅតែជឿថាក្រុមខ្លួនអាចដណ្តើមកៅអី Semi-Final បាន

ឡាវ កាលពីយប់មិញនេះ បានរងបរាជ័យ ១ ទល់នឹង ៤ ដោយក្រុមម្ចាស់ផ្ទះ ម៉ាឡេស៊ី ដែលវាគឺជាបរាជ័យទីពីរ ក្រោយពួកគេចាញ់វៀតណាម ៣-០ កាលពីប្រកួតបើកឆាក Suzuki Cup ក្នុងទឹកដីរបស់ខ្លួន។

យ៉ាងណាក៏ដោយកីឡាករដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងពានក្នុងតំបន់មួយនេះ គឺកីឡាករ Soukaphone Vongchiengkham នៅតែជឿជាក់ថាពួកគេអាចដណ្តើមបានកៅអីមួយនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

កីឡាករដែលមានរហស្សនាម Messi ឡាវរូបនេះនិយាយថា៖ « ពួកយើងនៅសល់ ២ប្រកួតទៀត អញ្ចឹងគោលដៅរបស់យើងនៅតែច្បាស់ ។ យើងចង់បាន ៦ពិន្ទុដើម្បីប្រាកដចិត្តថាយើងអាចឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយជឿថាវាគឺអាចទៅរួច » ។

គួរបញ្ជាក់ថា នៅសល់ ២ប្រកួតទៀត សម្រាប់ឡាវ គឺត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួន ជួបប្រកួតជាមួយមីយ៉ាន់ម៉ា នៅថ្ងៃទី ១៦ ខាងមុខនេះ និងប្រកួតក្រៅដី ទល់នឹង កម្ពុជា នៅថ្ងៃទី ២០ ខែវិច្ឆិកា ។

កន្លងផុត ២ប្រកួតទៅនេះ ឡាវ មិនទាន់មានពិន្ទុនៅឡើយទេ ខណៈដែល ម៉ាឡេស៊ី ឈរកំពូលតារាងមាន ៦ពិន្ទុ ដែលឈរលើ វៀតណាម និង មីយ៉ាន់ម៉ា ដែលមាន ៣ពិន្ទុស្មើគ្នា ៕

  • ចាញ់ពីរប្រកួតហើយ តែ Messi ឡាវ នៅតែជឿថាក្រុមខ្លួនអាចដណ្តើមកៅអី Semi-Final បាន