ប្រកួតថ្ងៃទីមួយ នៅ AFF Suzuki Cup 2018 កីឡដ្ឋានណាទទួលបានអ្នកទស្សនាច្រើនជាងគេ ? (ស្ថិតិបង្ហាញ)

ឆ្លងកាត់ការប្រកួត ១លើកកន្លងមក ក្នុងពានរង្វាន់ AFF Suzuki Cup 2018 ដែលមាន ៤គូ ធ្វើការប្រកួតតទល់គ្នាក្នុងពូល A និង B បានបង្ហាញឱ្យឃើញនូវលទ្ធផលនៃកីឡដ្ឋានរបស់ក្រុមម្ចាស់ផ្ទះ ៤ ដែលមាន ១ក្នុងនោះទទួលបានអ្នកគាំទ្រចូលទស្សនាច្រើនជាងគេ។

រាប់ចាប់ពីលេខ ១ដល់លេខ ៤ កីឡដ្ឋានដែលទទួលបានអ្នកទស្សនាច្រើនជាងគេគឺ កម្ពុជា សិង្ហបុរី ឡាវ និង ទីម័រខាងកើត ។
១. ពហុកីឡដ្ឋានជាតិ នៃរាជធានីភ្នំពេញ ( Olympic Stadium) បានទទួលចំនួនអ្នកទស្សនាសរុប ៣៤,២៥០នាក់
២. កីឡដ្ឋានជាតិ របស់សិង្ហបុរី ( National Stadium ) បានទទួលចំនួនអ្នកទស្សនាសរុប ៣០,៧៨៣នាក់
៣. កីឡដ្ឋានជាតិថ្មីរបស់ឡាវ ( New Laos National Stadium ) បានទទួលចំនួនអ្នកទស្សនាសរុប ១៥,០០០នាក់
៤. កីឡដ្ឋានជំនួសរបស់ទីម័រខាងកើត ( Rajamangala Stadium) បានទទួលចំនួនអ្នកទស្សនាសរុប ៨,៧៦៤នាក់

ចាំមើលថា តើថ្ងៃប្រកួតទីពីរនេះ ក្រុមម្ចាស់ផ្ទះណាមួយដែលទទួលបានអ្នកគាំទ្រចូលរួមទស្សនាច្រើនជាងគេ ហើយតើអាចច្រើនជាងក្រុមទាំង ៤ខាងលើដែរឬទេ ?
កាលវិភាគប្រកួតពូល A៖
– មីយ៉ាន់ម៉ា ប្រកួតជាមួយ កម្ពុជា ម៉ោង ៦ល្ងាច
– ម៉ាឡេស៊ី ប្រកួតជាមួយ ឡាវ ម៉ោង ៨ និង ៤៥នាទីយប់

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT