តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុមបាល់ទាត់ STOCK KING FC។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
STOCK KING FC ជាក្រុមមានមូលដ្ឋានស្ថិតនៅរាជធានីភ្នំពេញ បង្កើតឡើងបានជាង ២ ឆ្នាំ។ តំណាងក្រុមលោក ជា បុរី បានលើកឡើងយ៉ាងដូច្នោះថា៖
ក្រុមរបស់ពួកយើង គឺប្រមូលផ្តុំគ្នា ផ្តួចផ្តើមឡើង លើការលេងដើម្បីសុខភាព មិត្តភាព និងជៀសឆ្ងាយពីគ្រឿងញៀន ដោយឡែកអំពីឆន្ទៈពេលទៅមុខ គឺចង់ពង្រឹងសមត្ថភាពក្រុម លើគោលដៅឆ្ពោះទៅការប្រកួតនៅកម្រិតពាក់កណ្តាលអាជីព។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភឈុតកីឡាដល់ក្រុមយើងខ្ញុំ និងជូនពរអោយ 2MBET កាន់តែរីកចម្រើនបន្តទៅមុខទៀត៕