សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសដៃគូឧបត្ថម្ភធំរបស់ខ្លួនជាផ្លូវការ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសដៃគូឧបត្ថម្ភធំផ្លូវការរបស់ក្រុមជម្រើសជាតិកម្ពុជា ត្រឹមតែប៉ុន្មានថ្ងៃមុនការមកដល់នៃការប្រកួតសុីហ្គេម២០២៣នៅកម្ពុជា។សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី  Vattanac Brewery ជាអ្នកឧបត្ថម្ភធំផ្លូវការរបស់ក្រុមជម្រើសជាតិកម្ពុជា រយៈពេល ៣ឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦។ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជាក្រុមហ៊ុនរបស់ខ្មែរ មានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ដែលមានចក្ខុវិស័យលើកមុខមាត់ប្រទេសកម្ពុជា ដែលចក្ខុវិស័យនេះ ស្របជាមួយគោលដៅរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខលើឆាកអន្តរជាតិ និងជំរុញឲ្យប្រជាជនកម្ពុជាចូលរួមលេងកីឡា ដើម្បីសុខភាព។គួររំលឹកផងដែរថាវិញ្ញាសាបាល់ទាត់បុរស ក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅក្នុងពូល A រួមជាមួយនឹង ៤ ប្រទេសផ្សេងទៀតមានដូចជា ឥណ្ឌូណេសុី មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត៕​

*[សហព័ន្ធកីឡាកបាល់ទាត់កម្ពុជា]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT