CTS Sports ប្រគល់ឈុតកីឡាដល់ក្រុម Green Lion FT

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ Green Lion FT។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Green Lion FT ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅរាជធានីភ្នំពេញ បង្កើតឡើងបានជាង ១ ឆ្នាំ និងមានសមាជិកសរុប ២៩ នាក់។ តំណាងក្រុមយុវជន បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំចង់ចែករំលែកជូនយុវជនឯទៀត ឲ្យងាកមកចូលរួមលេងកីឡាទាំងអស់គ្នា និងជៀសឲ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ចំណែកឆន្ទៈគឺបង្កើតក្រុមនេះឡើង នាំគ្នាលេងកីឡាដើម្បីសុខភាពនៅពេលទំនេរពីការសិក្សា។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភឯកសណ្ឋានថ្មីសម្រាប់ក្រុមយេីងខ្ញុំ សូមជូនពរឲ្យមានអ្នកគាំទ្រកាន់តែច្រេីនឡើង ជោគជ័យក្នុងការងារនិងសុវត្ថិភាពគ្រប់ភារកិច្ចទាំងអស់។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT