CTS Sports ប្រគល់ឈុតកីឡាដល់ក្រុម Futsal Champions League នៅខេត្តតាកែវ

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ FCL។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

FCL ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ បង្កើតឡើងបាន ៩ ខែ និងមានសមាជិកសរុប ១៥ នាក់។ តំណាងក្រុមលោក ជិន ណុប បានលើកឡើងយ៉ាងដូច្នោះថា៖

ជាសារចែករំលែក យើងសូមឲ្យយុវជនទាំងអស់ងាកមកលេងកីឡាបាល់ទាត់ ដើម្បីសុខភាព មិត្តភាព និងចាកឆ្ងាយពីគ្រឿងញៀន ហើយឆន្ទៈរបស់ក្រុមពួកយើង គឺរួមគ្នាបំពេញក្តីសុបិន្តរបស់យុវជននៅស្រុកស្រែជនបទ ឲ្យមានឱកាសក្លាយទៅជាកីឡាករបាល់ទាត់អាជីព ឬជាសមាជិកជម្រើសជាតិតំណាងប្រទេសនៅថ្ងៃណាមួយ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

សូមអរគុណដោយក្តីគោរពចំពោះ 2MBET ដែលបានឧបត្ថម្ភឯកសណ្ឋានដល់ពួកយើង និងបានសម្របសម្រួលកម្មវិធីនេះដោយយកចិត្តទុកដាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT