CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមបាល់ទាត់ DarkRaccoon

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ DarkRaccoon។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

DarkRaccoon ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅរាជធានីភ្នំពេញ បង្កើតឡើងបាន ៣ ឆ្នាំ និងមានសមាជិក ១០ នាក់។ តំណាងក្រុមយុវជន រី វិសាល បានលើកឡើងយ៉ាងដូច្នោះថា៖

ការបង្កើតក្រុមនេះឡើង គឺគ្រាន់ចង់រួមគ្នាលេងកីឡាបាល់ទាត់រវាងមិត្តភក្តិ ដល់យូរទៅក៏យើងចាប់ផ្តើមមានឆន្ទៈចង់ប្រមូលផ្តុំគ្នា ចូលប្រកួតនៅពានរង្វាន់ណាមួយ បន្ទាប់តែយើងធ្លាប់បានឆ្លងកាត់ការលេងយល់ចិត្តគ្នាជាច្រើនឆ្នាំកន្លងមក។

បន្ថែមពីលើ ជាសារចែករំលែកទៅកាន់យុវជនឯទៀត សូមឲ្យងាកមកចូលរួមលេងកីឡាបាល់ទាត់ ទោះយើងមិនមែនជាអ្នកអាជីព តែកីឡានេះ ក៏ពិតជាបានពាំនាំប្រយោជន៍ ដូចការបង្កើតភាពមានប្រាស្រ័យទាក់ទងល្អ និងការជៀសឆ្ងាយពីគ្រឿងញៀន។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ជាចុងក្រោយក៏សូមអរគុណដល់ក្រុមហ៊ុន 2MBet ដែលបានឧបត្ថម្ភឈុតកីឡាដល់ក្រុមយើងខ្ញុំ សូមជូនពរដល់ថ្នាក់ដឹកនាំ ក៏ដូចជាបណ្តាបុគ្គលិកគ្រប់ជាន់ថ្នាក់ មានសុខភាពល្អ រកស៊ីទទួលទានមានបាន គ្រប់ភារកិច្ចទាំងអស់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT