CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមបាល់ទាត់ RED COW FT

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ RED COW FT។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

RED COW FT ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅរាជធានីភ្នំពេញ បង្កើតឡើងបានជាង ១ ឆ្នាំ និងមានសមាជិក ២០ ទៅ ៣០ នាក់ រួមទាំងឈុត U15។ តំណាងក្រុមយុវជន ហ៊ីម ឈីងហ័រ បានលើកឡើងយ៉ាងដូច្នោះថា៖

រយៈកាលកន្លងមកនេះ កីឡាពិតជាបានជួយដល់ពួកខ្ញុំច្រើន ជាពិសេសគឺជួយដល់សុខភាព ហើយជាសារចែករំលែក សូមណែនាំឲ្យបងប្អូនយើងចូលរួមលេងកីឡាឲ្យបានច្រើន មិនថាតែបាល់បោះ បាល់ទះ បាល់ទាត់ វាប្រសើរជាងយកពេលទៅប្រព្រឹត្តិរឿងឥតប្រយោជន៍ ប៉ះពាល់ដល់សង្គម និងជាគំរូមិនល្អដល់ក្មេងៗជំនាន់ក្រោយ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំបានតំណាងប្រធានក្រុម សូមអរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភឈុតកីឡាមកកាន់ពួកយើង ក៏ជូនពរឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនតទៅមុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT