ក្រុម Manchester City នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវ Manchester United នៅម៉ោង១១:៣០នាទីយប់នេះ ក្នុងពានរង្វាន់ English Premier League ។ក្រុម Man City មិនមានក្ដីបារម្ភអ្វីឡើយ ប៉ុន្តែបើមើលទៅ Man Utd វិញ កំពុងមានបញ្ហារបួសកីឡាករសំខាន់ៗមុនការប្រកួតនេះ។ Pogba មិនបានហ្វឹកហាត់ជាមួយក្រុមឡើយ ក្រោយជួយបិសាចក្រហមយកឈ្នះ Juventus ។ប៉ុន្តែរូបគេនៅតែធ្វើដំណើរទៅជាមួយក្រុមដដែល ត្បិតអីមិនទាន់ច្បាស់ថាលេងបានឬអត់។
ចំពោះខ្សែប្រយុទ្ធ Lukaku វិញ ត្រូវបានលោក Jose Mourinho គិតថាអាចដាក់លេងបានក្នុងការប្រកួតសំខាន់នេះ ត្បិតអីកីឡាករបែលហ្សិកហ្វឹកហាត់ជាមួយក្រុមបានប៉ុន្មានថ្ងៃមកហើយ។
លោក Jose Mourinho អ្នកចាត់ការក្រុម Man Utd បាននិយាយចំពោះការប្រកួតនេះថា ក្រុមរបស់ខ្លួន ហាក់ដូចជាមិនមានសម្ពាធអ្វីឡើយ។ ប៉ុន្តែការប្រកួតនេះ លោករំពឹងថានឹងមិនមានរឿងមិនល្អណាមួយកើតឡើងឡើយ៕
ប្រភព៖ DailyMail