CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមបាល់ទាត់ Dragon Small នៅខេត្តតាកែវ

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ Dragon Small។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Dragon Small ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅខេត្តតាកែវ បង្កើតឡើងបានជាង ១ ឆ្នាំហើយ។ តំណាងក្រុមបានលើកឡើងយ៉ាងដូច្នោះថា៖

គោលដៅបង្កើតក្រុមនេះឡើង គឺចង់ប្រមូលបងប្អូនយើងដែលស្រលាញ់ និងចូលចិត្តបាល់ទាត់ ឲ្យមកបានលេងដើម្បីតែមិត្តភាព សុខភាព និងជៀសឆ្ងាយពីគ្រឿងញៀន ហើយក៏ជាចំណែកចូលរួមលើកស្ទួយវិស័យកីឡាមួយនេះ ឲ្យកាន់តែរីកចម្រើនខ្លាំងឡើងផងដែរ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំបាទសូមថ្លែងអំណរគុណដល់ 2MBET ដែលបានឧបត្ថម្ភឈុតកីឡាដល់ក្រុមយើងខ្ញុំ ពួកយើងសូមជូនពរឲ្យក្រុមហ៊ុនកាន់តែជោគជ័យតទៅមុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT