តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុមបាល់ទាត់ ទូលល្ហុង។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
ទូលល្ហុង ជាក្រុមមានមូលដ្ឋានស្ថិតនៅខេត្តកំពង់ស្ពឺ បង្កើតឡើងបាន ២ ឆ្នាំ រួចមានសមាជិកសរុប ២៣ នាក់។ តំណាងក្រុមលោក សុង ចន្ទឧស្សាហ៍ បានលើកឡើងយ៉ាងដូច្នោះថា៖
ខ្ញុំសំណូមពរឲ្យយុវជនទាំងអស់ ឆ្លៀតពេលចូលរួមលេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន ហើយក៏សុំឲ្យមានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់លើទីលាន ព្រោះជាការពិតបាល់ទាត់តែងមានការប៉ះទង្គិច ទាំងកាយវិការ ពាក្យសម្តីទៅមកខ្លះហើយ។
ចំពោះផែនការណ៍នាពេលអនាគត ពួកខ្ញុំចង់អភិវឌ្ឍខ្លួនទៅចូលរួមប្រកួតនៅកម្រិតពាក់កណ្តាលអាជីព ហើយមានការគាំទ្រ មានឈ្មោះល្បីរន្ទឺនៅក្នុងប្រទេសយើង។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
ខ្ញុំបាទសូមថ្លែងអំណរគុណដល់ 2MBET ដែលបានជួយលេីកស្ទួយកីឡាបាល់ទាត់នៅកម្ពុជានិងបានឧបត្ថមសម្ភារៈកីឡាដល់ក្រុមយើងខ្ញុំ៕