CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមអនុគមន៍ FC

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ អនុគមន៍ FC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

អនុគមន៍ FC ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅរាជធានីភ្នំពេញ បង្កើតឡើងបានជិត ១​ ឆ្នាំ រួចមានសមាជិកសរុប ២០ នាក់។ តំណាងក្រុមបានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំចង់ឲ្យយុជនឯទៀតឆ្លៀតពេលមកចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ បង្កើតមិត្តភាព ជាជាងចំណាយពេលឥតប្រយោជន៍ទៅលើទង្វើដែលសង្គមស្អប់ខ្ពើម។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ជាចុងក្រោយខ្ញុំតំណាងឲ្យក្រុមនិងសមាជិកទាំងអស់ សូមអរគុណដល់ 2MBET បានឧបត្ថម្ភឈុតដល់ក្រុមពួកខ្ញុំ និងសូមជូនពរឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនឡើងតទៅមុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT