CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមអណ្តើកទេព FC

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ អណ្តើកទេព FC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

អណ្តើកទេព FC ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅឯខេត្តតាកែវ បង្កើតឡើងបាន ១ ឆ្នាំ រួចមានសមាជិកសរុប ១៧ នាក់។ តំណាងក្រុមលោក សៀង សុជាតិ បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំសូមផ្ញើសារទៅកាន់យុវជនយើងទាំងអស់ ឆ្លៀតពេលទំនេរពីការសិក្សា ក៏ដូចជាទំនេរពីការងារផ្សេងៗ គួរយកពេលវេលាដ៏មានតម្លៃទៅចូលរួមលេងកីឡា ជាពិសេសកីឡាបាល់ទាត់ ដែលកីឡាប្រភេទនេះបាននាំត្រលប់មកយើងវិញនូវរាងកាយមាំមួន សុខភាពល្អ ជាពិសេសជួយបង្កើតបាននូវមិត្តភាព និងទំនាក់ទំនងល្អទៅវិញទៅមក ក៏ដូចជាបានចូលរួមលើកស្ទួយវិស័យកីឡានៅក្នុងប្រទេសយើងផងដែរ។

បន្ថែមពីលើនេះខ្ញុំសូមសំណូមពរផងដែរថា រាល់ពេលប្រកួតជៀសមិនផុតឡើយពីការប៉ះទង្កិចគ្នា ដូច្នេះក្នុងនាមយើងជាពូជពង្សខ្មែរដូចគ្នាសូមរក្សាការអធ្យាស្រ័យខ្ពស់ ឲ្យគ្នាទៅវិញទៅមក។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ជាចុងក្រោយខ្ញុំសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន 2MBET និងបងៗក្រុមការងារទាំងអស់ដែលបានចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួនដោយបានឧបត្ថម្ភនូវឈុតកីឡាយ៉ាងស្រស់ស្អាតដល់ក្រុមរបស់យើងខ្ញុំ និងក្រុមកីឡាករជាច្រើនទៀតដែលមានការខ្វះខាត។

យើងទាំងអស់គ្នាសូមជូនពរឱ្យក្រុមហ៊ុន និងបងៗក្រុមការងារទាំងអស់ មានសុខភាពល្អ ជោគជ័យនិងមានអ្នកគាំទ្រកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីបន្តសកម្មភាពមនុស្សធម៌ និងចូលរួមលើកកម្ពស់វិស័យកីឡាក្នុងប្រទេសយើងបែបនេះតទៅមុខ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT