ក្រោយពីការប្រកួត ២គូក្នុងពូល A បានបញ្ចប់ទៅកាលពីម្សិលមិញនេះឃើញថា វៀតណាម បានឈរកំពូលតារាង មានពិន្ទុស្មើជាមួយម៉ាឡេស៊ី ខណៈដែល កម្ពុជា និង ឡាវ មិនទាន់មានពិន្ទុរាប់ ក្នុងការប្រកួតលើកទី ១២ នៃពានរង្វាន់ប្រចាំតំបន់ AFF Suzuki Cup 2018 ។
នៅក្នុងថ្ងៃនេះផងដែរ ក៏នឹងមានការប្រកួតផ្សេងទៀតសម្រាប់ ប្រទេសចំនួន ៤ ក្នុងពូល B ដោយរួមមានដូចជា៖
-សិង្ហបុរី ប្រកួតទល់នឹង ឥណ្ឌូនេស៊ី វេលាម៉ោង ២០:០០នាទីយប់
-ទីម័រខាងកើត ប្រកួតទល់នឹង ថៃ វេលាម៉ោង ១៩:០០នាទីយប់
គួរបញ្ជាក់ផងដែរថា ក្រោយចប់ការប្រកួតពីរគូក្នុងពូល A នេះ នឹងមានរយៈពេល ២ថ្ងៃ ដើម្បីឱ្យក្រុមត្រូវប្រកួតដទៃទៀត សម្រាក និងត្រៀមខ្លួនប្រកួតបន្តនៅថ្ងៃទី ១២ ខែ វិច្ឆិកា ដែលចូលដល់ពូល A វិញម្តង ៕