CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមបែកញើស

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់បែកញើស។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

បែកញើសជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅរាជធានីភ្នំពេញ បង្កើតឡើងបានជាង ១ ឆ្នាំ រួចមានសមាជិកសរុប ២១ នាក់។ តំណាងក្រុមយុវជន សាត ផានូ បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំសូមសំណូមពរដល់យុវជនគ្រប់រូបឲ្យចូលរួមលេងកីឡា ដើម្បីបង្កើនមិត្តភាព ភាពស្និទ្ធស្នាលជាមួយយុវជនផ្សេងៗទៀត ជាក់ស្តែងខ្លួនខ្ញុំផ្ទាល់ មានមិត្តល្អៗដោយសារស្គាល់គ្នា នៅពេលលេងកីឡានេះហើយ មួយវិញទៀតក្នុងនាមជាយុវជន ត្រូវនិយាយថាទេចំពោះគ្រឿងញៀន។

ចំណែកឯឆន្ទៈរបស់ក្រុមបែកញើសរាល់ថ្ងៃ គឺព្យាយាមលេងជាក្រុមឱ្យបានល្អ ពេលមិត្តភាពម្ដងៗ និងសម្រាប់ថ្ងៃអនាគតដើម្បីមានសមត្ថភាពចូលរួមប្រកួតពានហ្វូតសាលណាមួយនៅពេលខាងមុខ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ហើយសូមអរគុណដល់ក្រុមហ៊ុនដែលបានឧបត្ថម្ភឈុតកីឡាជូនក្រុមយើងខ្ញុំ សូមជូនពរឲ្យមានអតិថិជនគាំទ្រកាន់តែច្រើនបន្តឈានទៅមុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT