តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុមបាល់ទាត់ The JoeStar។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
The JoeStar ជាក្រុមមានមូលដ្ឋានស្ថិតនៅរាជធានីភ្នំពេញ បង្កើតឡើងបានមួយឆ្នាំ រួចមានសមាជិកសរុប ១៥ នាក់។ តំណាងក្រុមលោក ខៀវ ចិត្ត បានលើកឡើងយ៉ាងដូច្នោះថា៖
ខ្ញុំសូមផ្តាំផ្ញើទៅយុវជនស្រលាញ់វិស័យបាល់ទាត់ទាំងអស់ ចូរបន្តខិតខំលេង ហើយត្រូវចាំថា កីឡាគឺជាមិត្ត គ្រឿងញៀនគឺជាសត្រូវ។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
ខ្ញុំតំណាងឲ្យក្រុមទាំងមូល សូមអរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភឈុតអាវដល់ក្រុមពួកខ្ញុំ និងសូមជូនពរអោយក្រុមហ៊៊ុនកាន់តែរីកចម្រើន មានអតិថិជនខ្លាំងឡើង៕