CTS Sports ប្រគល់ឈុតកីឡាដល់ក្រុម FIRE FOX

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ FIRE FOX។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

FIRE FOX ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅរាជធានីភ្នំពេញ បង្កើតឡើងបានជាងមួយឆ្នាំ រួចមានសមាជិកសរុប ៣០ នាក់។ តំណាងក្រុមយុវជន សាន់ វូ បានលើកឡើងយ៉ាងដូច្នោះថា៖

ជាសារចែករំលែក ខ្ញុំចង់ឲ្យក្រុមបាល់ទាត់ទាំងអស់មានការយោគយល់ អធ្យាស្រ័យគ្នាឲ្យបានខ្ពស់ ព្រោះជាការពិត ក្នុងការប្រកួតជួនខ្លះតែងមានប៉ះពាក្យប៉ះសម្តី ឬកាយវិការទៅវិញទៅមក មួយផ្សេងទៀតសូមជំរុញ លើកទឹកចិត្តឲ្យយុវជនក្រោយៗចូលរួមលេងកីឡា ជាជាងចំណាយពេលដើរក្នុងផ្លូវខុស ឬប្រលូកក្នុងទំនាក់ទំនងរាប់អានមិត្តភក្តិខុសជាដើម។

ចំពោះឆន្ទៈពេលទៅមុខ ក្រុមរបស់ខ្ញុំចង់ពង្រីកសមាជិកបន្ថែម ដូចគ្នានឹងការអភិវឌ្ឍសមត្ថភាព គុណភាពលើទីលាន ដើម្បីឆ្ពោះទៅការប្រកួតប្រជែងពានរង្វាន់ណាមួយ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ជាចុងក្រោយក្នុងនាមខ្ញុំជាប្រធានក្រុម Fire Fox សូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅចំពោះការឧបត្ថម្ភឈុតកីឡាយ៉ាងស្រស់ស្អាតជូនក្រុមរបស់ខ្ញុំ ហេីយខ្ញុំក៏សូមជូនពរក្រុមហ៊ុន2MBET ឲ្យជួបតែសំណាងល្អ រួមទាំងក្រុមការងារទទួលបានសុខភាពល្អផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT