CTS Sports ប្រគល់ឈុតកីឡាដល់ក្រុម Bong P’oun

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ Bong P’oun។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Bong P’oun ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅរាជធានីភ្នំពេញ បង្កើតឡើងបានជាងកន្លះឆ្នាំ រួចមានសមាជិកសរុប ២២ នាក់។ តំណាងក្រុមលោក គ្រីស ប៉ុក បានលើកឡើងយ៉ាងដូច្នោះថា៖

សូមអំពាវនាវទៅដល់កុមាររួមទាំងយុវជនប្រុសស្រីទូទាំងភូមិ, ស្រុក និង ទូទាំងប្រទេស ឲ្យរួមគ្នាងាកមកលេងកីឡា ដោយមានច្រើនប្រភេទ ជាពិសេសកីឡាបាល់ទាត់ដើម្បីលើកកម្ពស់វិស័យនេះឈានទៅមុខ ហើយជៀសឆ្ងាយពីការដើរបង្កភាពចលាចលក្នុងសង្គម ក៏ដូចជាការសេពគ្រឿងញៀនជាដើម។

ចំពោះឆន្ទៈពេលទៅមុខ កីឡាបងប្អូនមានគោលដៅនិងផែនការណ៍រួចជាស្រេចនូវថ្ងៃអនាគត់ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្រុម និង ប្រមូលយុវជនដែលស្រលាញ់ ចូលចិត្តកីឡាបាល់ទាត់មកចូលរួមក្រុមដើម្បីសម្រេចគោលដៅក្រុមនូវចំនុចមួយដែលអាចប្រកួតប្រជែងពានរង្វាន់ណាមួយនៅក្នុងប្រទេសយើង។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំតំណាងអោយក្រុមកីឡាបងប្អូនទាំងអស់ សូមថ្លែងអំណរគុណយ៉ាងក្រៃលែង ដែលក្រុមហ៊ុនតែងតែផ្ដល់ការយកចិត្តទុកដាក់ទៅលើការផ្សព្វផ្សាយ និង ផ្ដល់ជូនសំលៀកបំពាក់កីឡាទៅដល់ក្រុមជាច្រើនមកនេះ ពួកយើងជូនពរក្រុមហ៊ុន 2MBET ឲ្យរីកចម្រើនគ្រប់ការងារតទៅមុខនិងឈានមុខគេជារៀងរហូតទៅ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT