Bayern Munich ​ឡើង​កំពូល​តារាង Bundesliga ​វិញ ​ក្រោយ​ឈ្នះ Wolfsburg ​៤-២

​ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich ​ឡើង​កំពូល​តារាង Bundesliga ​វិញ​ហើយ ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម Wolfsburg ​បាន​ក្នុង​លទ្ធផល ​៤-២ ​នៅ​យប់មិញ​នេះ​។

Bayern Munich ​ក៏​មិន​សូវ​លេង​បាន​ល្អ​ប៉ុន្មាន​ដែរ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ។ ​តែ​ក៏​មិន​អាក្រក់​រហូត​ដល់​ចាញ់ ​បាត់​ឱកាស​ក្នុង​ការ​ឈរ​នៅ​កំពូល​តារាង​ដែរ។ ជាក់​ស្ដែង​នៅ​យប់មិញ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Wolfsburg ​បាន​ក្នុង​លទ្ធផល ​៤-២ ​នោះ ​ពួកគេ​បន្ដ​នៅ​ឈរ​កំពូល​តារាង​វិញ​ដដែល បើ​ទោះ​ជា​ក្នុង​ការ​ប្រកួត Kimmich ​បាន​កាត​ក្រហម​តាំង​ពី​នាទី​៥៤​ក៏​ដោយ។ បច្ចុប្បន្ន​នេះ Bayern Munich ​ឈរ​នៅ​លេខ​១ ​មាន​៤០​ពិន្ទុ ​តាម​ពី​ក្រោយ​ដោយ​ក្រុម Union Berlin ​មាន​៣៩​ពិន្ទុ។

​ក្រុម Bayern Munich ​ក៏​នៅ​មាន​ភារកិច្ច​ធំ​មួយ​ទៀត​ដែរនៅ​ពាក់​កណ្ដាល​ខែ​នេះ ​ដោយ​ប៉ះ​ក្រុម​ខ្លាំង PSG ​នៅ​ពាន​ពាន​រង្វាន់ UEFA Champions League ​។ ​ជំនួប​នោះ​ដែរ ​នឹង​ល្អ​មើល​ជាក់​ជា​មិន​ខាន ព្រោះ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​លេខ​១​ប្រចាំ​ប្រទេស​រៀង​ខ្លួន​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT