Ancelotti ពេញចិត្ត និងសរសើរការលេងកូនក្រុម​ ទោះបីជាលទ្ធផលបានត្រឹមស្មើជាមួយ​ Sociedad

លោក Carlo Ancelotti បានសាទរចំពោះការលេងរបស់ Real Madrid ថាជាការលេង “ល្អបំផុតមួយនៃរដូវកាល” បើទោះបីជាក្រុម Real Sociedad បានបញ្ចប់ក្នុងលទ្ធផលស្មើនៅ LaLiga ដោយគ្មានគ្រាប់បាល់បញ្ចូលទីក៏ដោយ។
Madrid មាន ៥ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Barcelona បន្ទាប់ពីបរាជ័យក្នុងការវាយលុកខ្សែការពាររបស់ Imanol Alguacil ក្នុងការជួបគ្នានៅ Santiago Bernabeu។

អ្នកចាំទី Alex Remiro របស់ Real Sociedad បានរារាំងក្រុម Real Madrid ដោយការសង្គ្រោះចំនួន ៧ដង ដែលជាចំនួនច្រើនបំផុតដែលគាត់បានកាន់កាប់ក្នុងការប្រកួត LaLiga ក្នុងរដូវកាលនេះ រួមទាំងការបញ្ឈប់ដ៏ល្អចំនួន ៣ដងទល់នឹង Vinicius Junior។លោក Ancelotti ពេញចិត្តជាមួយនឹងការលេងរបស់ក្រុមរបស់គាត់ ទោះបីជាក្រុមចំណាត់ថ្នាក់លេខបី Sociedad បានរក្សាពិន្ទុដ៏មានតម្លៃដែលធ្វើឱ្យពួកគេតាមពីក្រោយក្រុម Madrid ត្រឹមតែ ៣ប៉ុណ្ណោះ ដោយបានលេងលើសមួយប្រកួតក៏ដោយ។

គាត់បាននិយាយថា៖

“វាជារឿងដ៏អាម៉ាស់មួយ ពីព្រោះយើងលេងបានល្អណាស់ ហើយយើងសមនឹងឈ្នះ។ យើងបានលេងការប្រកួតពេញលេញគ្រប់គ្រាន់ ដែលជាការប្រកួតដ៏ល្អបំផុតមួយនៃរដូវកាលនេះ ប៉ុន្តែយើងមិនមានសំណាងអ្វីនោះទេ។ ក្រុមកំពុងមានភាពប្រសើរឡើង និងរីកចម្រើន ហើយរាងកាយយើងកាន់តែប្រសើរឡើង។ ឥឡូវនេះអ្នករបួសត្រឡប់មកវិញ ហើយយើងមានទំនុកចិត្តសម្រាប់ខែខាងមុខនេះ។ យើងធ្វើបានយ៉ាងល្អទាំងពេលមានបាល់ និងពេលគ្មានបាល់ ហើយអ្វីដែលយើងត្រូវធ្វើគឺការស៊ុតបាល់បញ្ចូលទី ពួកយើងបានខិតមកជិតបំប៉ោងសំណាញ់ទីហើយ ប៉ុន្តែវាបានត្រឹមស្មើ។ ខ្ញុំពេញចិត្តព្រោះក្រុមលេងបានល្អណាស់”៕

ប្រភព៖ SportsMax

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT