CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម CALVARY នៅឯខេត្តព្រះសីហនុ

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ CALVARY។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

CALVARY ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅខេត្តព្រះសីហនុ បង្កើតឡើង ១ ឆ្នាំមកហើយ រួចមានសមាជិកសរុប ១៥ នាក់។ តំណាងក្រុមលោក ស៊ីដេត បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំចង់ចែករំលែកទៅកាន់យុវជនលេងកីឡាបាល់ទាត់ទាំងអស់ ឲ្យមានការយោគយល់ អធ្យាស្រ័យខ្ពស់ សាមគ្គីបង្កើតទំនាក់ទំនងល្អ ដ្បិតកន្លងមកឃើញក្រុមមួយចំនួន ដោយហេតុតែចង់ឈ្នះ ផ្តោតលើលទ្ធផលគ្រាប់បាល់ពេក ក៏នាំឲ្យបាត់បង់ចំណុចទាំងអស់នោះ ហើយចំពោះឆន្ទៈក្រុមទាំងមូល ពេលអនាគតយើងចង់ប្រមែប្រមូលបង្កើតជាឈុតធំ ដើម្បីចូលរួមប្រកួតពានមហាជនក្នុងខេត្ត តាមដែលអាចធ្វើទៅបាន។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

អរគុណដល់ក្រុមហ៊ុន 2MBET តែងតែផ្តល់ឯកសណ្ឋានកីឡាដល់ក្រុមបាល់ទាត់នានា ដែលសកម្មភាពទាំងនេះសោត ក៏បានចូលរួមជួយដាស់ចិត្តយុវជន ឲ្យមានការចូលរួមលេងកីឡា និងជាចំណែកអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជាផងដែរ ចុងក្រោយសូមជូនពរឲ្យក្រុមហ៊ុនកាន់តែរីកចម្រើន និងទទួលបានការគាំទ្រតទៅមុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT