CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុមចចកព្រៃ នៅឯខេត្តព្រះសីហនុ

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ ចចកព្រៃ។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ចចកព្រៃ ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងខេត្តព្រះសីហនុ បង្កើតឡើង ១ ឆ្នាំមកហើយ រួចមានសមាជិកសរុប ២២ នាក់។ តំណាងក្រុមលោក មាស ដារ៉ូ បានលើកឡើងយ៉ាងដូច្នោះថា៖

ពាក់ព័ន្ធនឹងវិស័យកីឡាបាល់ទាត់ ខ្ញុំចង់ចែករំលែកទៅយុវជនឯទៀត ថាបើចង់ឲ្យក្រុមយើងល្អ ត្រូវតែប្រាកដសាមជិកក្នុងក្រុមមានការខិតខំហ្វឹកហាត់ និងរៀនស្វែងយល់ពីគ្នាឲ្យបានច្បាស់ ជាពិសេសការលេងជាក្រុម បើឈ្នះ គឺឈ្នះរួមគ្នា បើចាញ់ គឺចាញ់រួមគ្នា ជារួមពាក្យថា “ក្រុមបាល់ទាត់” គឺសំដៅទៅការសាមគ្គីជាក្រុមនោះឯង។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

យេីងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភជាសម្លៀកបំពាក់សម្រាប់សមាជិក ក្រុមយេីងខ្ញុំទាំងអស់គ្នា ជាចុងក្រោយ សូមជូនពរក្រុមហ៊ុន 2MBET ឲ្យមានសន្ទុះគាំទ្រ និងជាពិសេសឲ្យកាន់តែរីកចម្រេីនបន្តទៅមុខជានិច្ចនិរន្តរ៍៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT