Honda ​៖​ខ្ញុំ​មាន​មោទកភាព ​ចំពោះ​កីឡាករ​កម្ពុជា​លេង​នៅ AFF Cup 2022

លោក​ Keisuke Honda ​សុំទោស​អ្នក​គាំទ្រ​កម្ពុជា​ចំពោះ​លទ្ធផល​មិន​អាច​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ AFF Cup 2022 ​បាន ប៉ុន្តែ​លោក​ក៏​មាន​មោទកភាព​ចំពោះ​កូន​ក្រុម​ផង​ដែរ។

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​បញ្ចប់​ការ​ប្រកួត AFF Cup 2022 ​ហើយ​នៅ​យប់មិញ​នេះ ​ក្រោយ​ពី​ចាញ់​ក្រុម​ថៃ ៣-១ ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ពូល។ ​ជាមួយ​ចំណាត់​ថា្នក់​នេះ ​ក្រុម​កម្ពុជា​មិន​មាន​ឱកាស​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ដ​ឡើយ ព្រោះ​ក្នុង​ពូល​គេ​យក​តែ​លេខ​១​និង​លេខ​២​ប៉ុណ្ណោះ​។ ត្បិត​តែ​មិន​អាច​សម្រេច​តាម​គោលដៅ​មែន ប៉ុន្តែ​កម្ពុជា​នៅ​ឆ្នាំ​នេះ​ទទួល​បាន​លទ្ធផល​ល្អ​ច្រើន ជា​ពិសេស​រក​បាន​ពិន្ទុ​ច្រើន​បំផុត​ហើយ​បើ​ធៀប​ជាមួយ​ការ​ប្រកួត​កន្លង​ៗ​មក។

​លោក Keisuke Honda ​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “សូម​អភ័យទោស​ចំពោះ​លទ្ធផល​ ប៉ុន្តែ​ខ្ញុំ​មាន​មោទកភាព​ចំពោះ​កីឡាករ​របស់​យើង​ ហើយ​សូម​អរគុណ​អ្នក​ទាំងអស់​គ្នា​សម្រាប់​រឿងរ៉ាវ​គ្រប់​យ៉ាង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT