មិន​សម្រាក​ឡើយ! ​ជម្រើស​ជាតិ​កម្ពុជា ​ហោះ​ទៅ​ថៃ​ភ្លាម​នៅ​ព្រឹក​នេះ ​ក្រោយ​ឈ្នះ​ព្រុយណេ ​៥-១

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​ហើយ​នៅ​ព្រឹកមិញ​នេះ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​ជាមួយ​ក្រុម​ថៃ ​ពាន​រង្វាន់ AFF Mitsubishi Electric Cup 2022 ។

​កម្ពុជា​ធ្វើ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម​ព្រុយណេ​កាល​ពី​យប់មិញ​នេះ ​ដោយ​យក​ឈ្នះ​លើ​ក្រុម​ព្រុយណេ​បាន​ដល់​ទៅ​៥-១ ​ឯ​ណោះ។ ​ជាមួយ​ជ័យជម្នះ​នេះ​ដែរ ​កម្ពុជា​មាន​៦​ពិន្ទុ​ក្នុង​ដៃ​ហើយ​ឆ្លង​កាត់​៣​ប្រកួត​មក​នេះ ​ដោយ​ឈ្នះ​ក្រុម​ហ្វីលីពីន ​និង​ព្រុយណេ ​តែ​ចាញ់​ឥណ្ឌូណេស៊ី។ ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ​របស់​កម្ពុជា​នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ថៃ​នៅ​ថ្ងៃ​ទី​២​ខែ​មករា​ឆ្នាំ​២០២៣​ខាង​មុខ​នៅ​ទឹក​ដី​ថៃ។

​ដោយសារ​តែ​ជំនួប​ជាមួយ​ក្រុម​ថៃ ​ជា​ជំនួប​សំខាន់​បំផុត​និង​ទាមទារ​ឈ្នះ​ដាច់​ខាត​ផង​នោះ ទើប​បាន​ជា​ក្រុម​កម្ពុជា​ត្រូវ​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អ​បំផុត។ ពួកគេ​បាន​ចាកចេញ​ពី​កម្ពុជា​នៅ​ព្រឹកមិញ​នេះ ដើម្បី​ទៅ​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អ​សម្រាប់​ការ​ប្រកួត។ ដោយ​ជំនួប​នេះ​កម្ពុជា ទាមទារ​ជ័យជម្នះ​ដាច់​ខាត​ហើយ​លើ​ក្រុម​ថៃ ទើប​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT