Honda ​បាន​ចោទ​ឥណ្ឌូណេស៊ី​ថា​កំពុង​ធ្វើ​រឿង​មិន​ល្អ​ដាក់​កម្ពុជា​

​លោក Keisuke Honda ​បាន​ចោទ​ប្រកាន់​ទៅ​លើ​ខាង​ភាគី​ឥណ្ឌូណេស៊ី ​ក្រោយ​ពី​មាន​ការ​រំខាន​ដោយ​មាន​អ្នក​ទូរសព្ទ​ចូល​បន្ទប់​របស់​លោក​ដល់​ទៅ​២​ដង​នៅ​វេលា​ម៉ោង​៤​ព្រឹក​។

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី​ហើយ ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​នៅ​វេលា​ម៉ោង​៤​:៣០​នាទី​ល្ងាច​នេះ​។ ដោយ​ឡែក​មុន​ការ​ប្រកួត​នោះ​មក​ដល់ Honda ​បាន​និយាយ​រឿង​ហួស​ចិត្ត​មួយ​កើត​ឡើង​មក​លើ​លោក ក៏ដូចជា​ក្រុម​ការងារ​ដទៃ​ទៀត​ដែរ។ ដោយ​មាន​អ្នក​ទូរសព្ទ​ចូល​បន្ទប់របស់ Honda ​រហូត​ដល់​ទៅ​២​ដង​នៅ​ម៉ោង​៤​ព្រឹក​ហើយ​មិន​បាន​និយាយ​អ្វី​នោះ​ទេ។ ដោយ​នេះ​ហាក់​ដូចជា​ចង់​រំខាន​ដល់​ការ​សម្រាក​ប៉ុណ្ណោះ។

​ដោយ​ឡែក​មិន​មាន​តែ Honda ​ម្នាក់​ទេ​ដែល​ទទួល​បាន​ការ​ទូរសព្ទ​រំខាន​នេះ ​ដោយ​ក្រុម​ការងារ​របស់​ជម្រើស​ជាតិ​ដទៃ​ទៀត​ក៏​ទទួល​ទូរសព្ទ​បែប​នេះ​ដូច​គ្នា។ ​ខណៈ​ដែល​ការ​រំខាន​នេះ​ដែរ ​កើត​ឡើង​ល្មម​មុន​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នៅ​ល្ងាច​នេះ ​ស្រប​ពេល​កម្ពុជា​ក៏​មិន​សូវ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​រៀប​ចំ​ក្រុម​ថែម​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT