Honda ​មិន​សប្បាយ​ចិត្ត​ជាមួយ​កាល​វិភាគ​ប្រកួត AFF Cup ​ដែល​ញឹក​គ្នា​ពេក​

​លោក Keisuke Honda ​អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ​មិន​សប្បាយ​ចិត្ត​នោះ​ទេ​ក្នុង​ការ​ប្រកួត AFF Cup 2022 ​នេះ ​ដោយសារ​តែ​មើល​ឃើញ​ពី​កាល​វិភាគ​ញឹក​គ្នា​ខ្លាំង​ពេក។

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បើក​ការ​​ប្រកួត​ដំបូង​យក​ឈ្នះ​លើ​ក្រុម​ហ្វីលីពីន​បាន​យ៉ាង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ក្នុង​លទ្ធផល ​៣-២ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​មែនទែន។ ​គ្រាន់​តែ​ចប់​ការ​ប្រកួត​នោះ​ភ្លាម ​ក្រុម​កីឡាករ​កម្ពុជា​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​ភ្លែត​ដើម្បី​ទៅ​ត្រៀម​ប្រកួត​ទី​២​ទៀត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣​ខែ​ធ្នូ​ឆ្នាំ​២០២២​។ ​ដោយ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​កម្ពុជា​មាន​ពេល​សម្រាក​ត្រឹម​តែ​២​ថ្ងៃ​និង​បាន​ហាត់​១​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការ​ប្រកួត​នេះ។

​លោក Honda ​អ្នក​ចាត់ការ​ក្រុម​កម្ពុជា​មិន​ពេញ​ចិត្ដ​ចំពោះ​ការ​លេង​បែប​នេះ​ឡើយ។ ​លោក​បាន​បង្ហាញ​អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម​ថា​៖ “កាល​វិភាគ​ប្រកួត​របស់​ AFF Cup គឺ​ពិបាក​ទទួល​យក​ណាស់​។ ​តើ​អ្នក​អាច​ស្រមៃ​បាន​ទេថា​វាពិបាកប៉ុណ្ណា ​បើមើលតាមកាលវិភាគខាងក្រោមនេះ៖

​- ថ្ងៃទី ២០ ខែធ្នូ ម៉ោង ៥:០០នាទីរសៀល ប្រកួតជាមួយ ហ្វីលីពីន នៅកម្ពុជា

​- ថ្ងៃទី ២១ ខែធ្នូ ហោះទៅប្រទេសឥណ្ឌូនេស៊ី (អត់បានហាត់)

  • ​ថ្ងៃទី ២២ ខែធ្នូ ហ្វឹកហាត់ផ្លូវការ

​- ថ្ងៃទី២៣ ខែធ្នូ ម៉ោង ៧:៣០ ប្រកួត នៅឥណ្ឌូនេស៊ី

​ខណ:ក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី ជាការប្រកួតដំបូងរបស់គេ…”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT