អ្នក​កាសែត​អង់គ្លេស​៖ Real Madrid ​ជា​ក្លឹប​ស៊ី​គ្រូ​បំផុត

លោក Martin Samuel ​អ្នក​កាសែត​របស់​ dailymail ​បាន​សរសេរ​ចំណង​ជើង​ធំ​ៗ​ថា ​ក្លឹប Real Madrid ​ជា​ក្លឹប​ស៊ី​គ្រូ​បង្វឹក​បំផុត ​ប្រសិន​ណា​បើ​គ្រូ​បង្វឹក​ណា​ទៅ ​នឹង​មាន​សម្ពាធ​ខ្លាំង។

ក្រោយ​ពី​ទើប​នឹង​បណ្ដេញ​លោក Julen ​ចេញ​ពី​តំណែង ​ពេល​នេះ​ក្រុម Real Madrid ​កំពុង​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី ​ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា​ម្នាក់​ណា​នៅ​ឡើយ​ទេ។ ជាក់​ស្ដែង​លោក Conte ​ជា​បេក្ខភាព​ឈាន​មុខ​គេ ​ក្រោយ​មក​ទៀត​គឺ Martinez ​គ្រូ​បង្វឹក​បែលហ្សិក។ ចុង​ក្រោយ​គេ គឺ​លោក Mauricio Pochettino  ​អ្នក​ចាត់ការ​ក្រុម Spurs ​។​

ជាមួយ​គ្នា​នេះ​ដែរ ​លោក Martin Samuel ​អ្នក​កាសែត​របស់​ dailymail ​បាន​សរសេរ​អត្ថបទ​១​ទាក់ទង​ទៅ​នឹង​រឿង​អ្នក​ចាត់ការ​ក្រុម Real Madrid ​នេះ។ លោក​បាន​បញ្ជាក់​ថា​តាម​ការ​មើល​ឃើញ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ក្លឹប Real Madrid ​ស៊ី​គ្រូ​បង្វឹក​ច្រើន​មែនទែន។ ហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​ការ​ធ្វើ​ស៊ី​គ្រូ​ច្រើន​នេះ គឺ​ដោយសារ​តែ​មាន​កត្តា​ជា​ច្រើន​ក្នុង​ក្លឹប​យក្ស​អេស្ប៉ាញ​នេះ។ ប៉ុន្តែ​កត្តា​ធំ​ជាង​គេ​នោះ គឺ​លទ្ធផល​តែ​ម្ដង។

ក្រុម Real Madrid ​ជា​ក្រុម Champions ។ ពួកគេ​ត្រូវ​ការ​ឈ្នះ​គ្រប់​ប្រកួត ​ប្រសិន​បើ​ការ​ចាប់​ផ្ដើម​របស់​អ្នក​ចាត់ការ​ម្នាក់​មិន​ល្អ​ទេ ​នោះ​រដូវ​កាល​របស់​គេ​អាច​នឹង​បញ្ចប់​ភ្លាម​តែ​ម្ដង ​មិន​ចាំ​បាច់​មើល​ច្រើន​ប្រកួត​ឡើយ។ ពួកគេ ​មិន​មើល​ទៅ​លើ​ទម្រង់​លេង​ក្រុម​ជា​ធំ​ទេ ​សំខាន់​សម្រាប់​ពួកគេ​គឺ​លទ្ធផល ឈ្នះ​តែ​ម្ដង៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT