CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម The Lion King

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ The Lion King។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

The Lion King ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងតាំងឆ្នាំ ២០១៩ ចេញពីការប្រមូលផ្តុំមិត្តភក្តិស្គាល់គ្នា ដែលឡើងពីខេត្ត មកសិក្សានៅភ្នំពេញ។ តំណាងក្រុមយុវជន នាក់ សំបូរ បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំសូមឲ្យបងប្អូនយើងបន្តគាំទ្រវិស័យបាល់ទាត់ ដ្បិតយើងមិនទាន់រីកចម្រើនខ្លាំង តែក៏ជាសញ្ញាល្អមួយ គួបផ្សំប្រទេសជាតិយើងកំពុងរីកចម្រើន និងមានសុខសន្តិភាពស្រាប់ផង ហើយចំពោះយុវជនដែលស្រលាញ់ចូលចិត្តវិស័យបាល់ទាត់ ចង់ក្លាយជាកីឡាករអាជីព ក៏សូមខិតខំ ដាក់ឆន្ទៈតាំងពីដើមទី នោះថ្ងៃខាងមុខប្រាកដណាស់នឹងអាចសម្រេចក្តីស្រមៃ។

ដោយឡែកចំំពោះឆន្ទៈក្រុមទាំងមូល យើងចង់ពង្រឹងឲ្យល្អជាងនេះ ហើយបើមានលទ្ធភាពចង់បង្កើតពានរង្វាន់សប្បុរសធម៌ ក៏ដូចជាចូលរួមប្រកួតប្រជែងនូវពានរង្វាន់នានាក្នុងស្រុក។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំតំណាងអោយក្រុមទាំងមូល សូមអរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភឈុតអាវដល់ក្រុមពួកខ្ញុំ ក៏ដូចជាក្រុមបាល់ទាត់ដទៃទៀតដែលបានដាក់ពាក្យស្នើសុំ ហើយក៏សូមជូនពរអោយក្រុមហ៊៊ុនកាន់តែទទួលបានការគាំទ្រ រីកចម្រើនតទៅមុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT