ឱកាសល្អសម្រាប់ប្អូនៗស្រលាញ់បាល់ទាត់ ក្លិបអង្គរថាយហ្គឹរ បង្កើតសាលាបាល់ទាត់ សម្រាប់កុមារចាប់ពីអាយុ ៩ឆ្នាំឡើងទៅ

កាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨ ម្សិលមិញនេះ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប បានប្រកាសនូវការបង្កើតសាលាបាល់ទាត់អង្គរថាយហ្គឹរ ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ៧ ខែ វិច្ឆិកា តទៅ។

ខាងក្រោមគឺជាព័ត៌មានលំអិតនៃសាលាបាល់ទាត់របស់អង្គរថាយហ្គឺរ៖
-ការហ្វឹកហាត់នៅធ្វើជារៀងរាល់ថ្ងៃព្រហស្បតិ៍ ដោយវត្តមានគ្រូជំនួយរបស់ក្លិប ដែលជាអតីតកីឡាករជម្រើសជាតិកម្ពុជា គឺគ្រូបង្វឹក ចាន់ រិទ្ធី និងគ្រូបង្វឹក Jordi Aluja ជនជាតិអេស្ប៉ាញ។
-កីឡាករត្រូវរៀបចំស្បែកជើង ស្រោមជើង និងទឹក ដោយខ្លួនឯង ស្របពេលដែលសាលាបាល់ទាត់នឹងជ្រើសរើសសិស្សត្រឹមតែ ៣០នាក់ ប៉ុណ្ណោះ ។
-សម្រាប់កុមារមានវ័យចាប់ពី ៩ឆ្នាំ ដល់ ១៥ឆ្នាំ (ម៉ោង ៥:៣០នាទី ដល់ ៦:៣០ នាទីល្ងាច តម្លៃ 8$ ក្នុងមួយខែ )
-សម្រាប់អាយុចាប់ពី 15ឆ្នាំឡើង (ម៉ោង ៦:៣០នាទី ដល់ម៉ោង ៨:០០នាទីល្ងាច តម្លៃ 10$ ក្នុងមួយខែ )

ព័ត៌មានលំអិតទាក់ទងនឹងការចុះឈ្មោះ អាចទាក់ទងតាមរយៈលេខទូរស័ព្ទរបស់ក្លិប៖ 086 691 947 | 089 767 897

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT