លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោកបាននិយាយថា World Cup 2022 នៅប្រទេសកាតា អាចនឹងឡើងដល់៤៨ក្រុមតែម្ដង ដោយមិនចាំដល់២០២៦ឡើយ។
ក្នុងដំណើរទស្សនៈកិច្ចមកអាស៊ី លោក Infantino បាននិយាយដូចខាងលើ ព្រោះថា FIFA មិនឱ្យរង់ចាំយូរដល់២០២៦ឡើយ។ ការបន្ថែមរហូតដល់៤៨ក្រុមនេះ នឹងធ្វើឱ្យទ្វីបអាស៊ីផ្ទាល់ឡើងចំនួនក្រុមរហូតដល់៨,៥ក្រុម ខណៈដែលកាលមុនមានត្រឹមតែ៤,៥ក្រុមប៉ុណ្ណោះ។ ហើយបើអាចឡើងនៅពេលប្រទេសកាតាធ្វើជាម្ចាស់ផ្ទះ នោះនៅទ្វីបអាស៊ីនឹងមានក្រុមចូលរួមសរុបដល់៩,៥ក្រុមហើយ។
តើចំនួន៨,៥ ឬ៤,៥ក្រុម មានន័យយ៉ាងមិច? គឺគេចង់និយាយថា ៤,៥ក្រុមនេះ គឺមាន៤ក្រុមឡើងទៅលេងនៅ World Cup តែម្ដង ក្រោយធ្វើការជម្រុះក្នុងតំបន់ហើយ ខណៈដែល ០,៥ទៀត គឺ១ក្រុម ត្រូវលេង Play off ជាមួយក្រុម១ទៀតនៅទ្វីបដទៃ ហើយឱកាសពួកគេអាចឡើងបានគឺ៥០-៥០។ ដូច្នេះហើយ ទើបភាសាគេប្រើកន្លះដូច្នេះទៅ៕ប្រភពDailyMail