​នេះ​បញ្ជី​ឈ្មោះ​អ្នក​ឈ្នះ​ពាន​រង្វាន់​ក្នុង​កម្មវិធី CPL Football Award 2022 ​

​កម្មវិធី CPL Football Award 2022 ​បាន​ធ្វើ​ឡើង​ដោយ​ជោគជ័យ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ដើម្បី​ប្រគល់​ពាន​រង្វាន់​ដល់​កីឡាករ​ឆ្នើម ​និង​គ្រូ​បង្វឹក ​ក្រោយ​ពី​ចប់​រដូវ​កាល​លីគ​កម្ពុជា​ទៅ។

​ក្នុង​ពិធី​នោះ​ដែរ ​មាន​អ្នក​ឈ្នះ​រង្វាន់​ជា​ច្រើន​ត្រូវ​បាន​ប្រកាស​ឡើង ​និង​ទទួល​បាន​ពាន​ផង​ដែរ។ ​ជាក់​ស្ដែង​ពាន​គ្រូ​បង្វឹក​ល្អ​បាន​ទៅ​លើ​លោក ​Oleg Starynakyi ​ដែល​ដឹក​នាំ​ក្រុម​ភ្នំពេញ​ក្រោន ​ម្ចាស់​ស្បែក​ជើង​មាស​បាន​ទៅ​លើ ​Marcus Haber ​របស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​កីឡាករ​វ័យ​ក្មេង​ល្អ​ជាង​គេបាន​ទៅ​លើ​ លឹម ពិសុទ្ធ​។ ​​អ្នក​ចាំទី​ល្អ​ជាង​គេ​បាន​ទៅ​លើ​សាវ៉ែង សំណាង ​របស់​ភ្នំពេញ​ក្រោន។ ​

​សម្រាប់​កីឡាករ​១១​នាក់​ដំបូង​ល្អ​បំផុត​នៅ​លីគ​កំពូល​កម្ពុជា​ក្នុង​ឆ្នាំ​២០២២​នេះ ​គឺ​មាន ​អ្នកចាំទី សាវ៉ែង សំណាង, Fareed Sadat, លឹម ពិសុទ្ធ, ឆេង ម៉េង, អ៊ុក សុវណ្ណ, សា ទី​ , សារ៉េត គ្រីយ៉ា, Mizuno Hikiru, Marcus Haber , ម៉ាត់ នូរុណ និង សៀង ចន្ធា ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT