CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម EDC CPV

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ EDC CPV។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

EDC CPV ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងបានជាងកន្លះឆ្នាំហើយ និងមានសមាជិកសរុប ២០ នាក់។ តំណាងក្រុមយុវជន ចិត្ត វាច្ចា បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំសូមផ្តាំផ្ញើរទៅយុវជនស្រលាញ់វិស័យបាល់ទាត់ទាំងអស់ ចូរបន្តខិតខំលេងដោយប្រើប្រាស់បេះដូង ឆន្ទៈច្បាស់លាស់ ចេញពីចិត្ត ហើយគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ ដ្បិតបើឈ្នះឬចាញ់ការប្រកួតក៏ដោយ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំតំណាងអោយក្រុមទាំងមូល សូមអរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភឈុតអាវដល់ក្រុមពួកខ្ញុំ និងសូមជូនពរអោយក្រុមហ៊៊ុនកាន់តែរីកចម្រើនខ្លាំងក្លាឡើងទៅថ្ងៃអនាគត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT