Deschamps៖ ខ្ញុំស្មានថាគាត់បានដោះវាចេញហើយ ប៉ុន្តែ​ជាក់ស្តែងបែរជានៅតែឃើញពាក់

អ្នកចាត់ការ Didier Deschamps ខឹងសម្បារនឹង Jules Kounde ពាក់ខ្សែកមាសក្នុងការប្រកួត  World Cup វគ្គ ១៦ក្រុមចុងក្រោយរបស់បារាំងជាមួយប៉ូឡូញ។

ខ្សែការពារកណ្តាលរបស់ Barcelona បានចាប់ផ្តើមការប្រកួតដោយពាក់ខ្សែករបស់គាត់ ដែលអាចមើលឃើញយ៉ាងច្បាស់សូម្បីតែពីចម្ងាយ។ អាជ្ញាកណ្តាលហាក់ដូចជាខកខានពិនិត្យវាមុនពេលចាប់ផ្តើមការប្រកួត។

បន្ទាប់មកគាត់ត្រូវបានស្នើសុំឱ្យដោះវាចេញក្នុងពេលមួយនៅវគ្គទីមួយនៃការប្រកួត ហើយ Deschamps ហាក់មានការខឹងសម្បារយ៉ាងខ្លាំងទៅលើខ្សែការពារកណ្តាលរូបនេះ។ ថ្លែង​បន្ទាប់​ពី​ការ​ប្រកួត គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​បាន​និយាយ​ថា៖

“គាត់គ្មានសិទ្ធិទេ។ ខ្ញុំមិនដឹងថាគាត់មានអ្វីខ្លះនៅលើខ្សែករបស់គាត់នោះទេ ខ្ញុំដឹងថា Jules មានអបិយជំនឿបន្តិច គាត់មានវាក្នុងពេលហ្វឹកហាត់។ ខ្ញុំមិនដឹងអត្ថន័យអ្វីនោះទេ។

គាត់​បាន​បន្ថែមថា៖

អាជ្ញាកណ្តាលបានប្រាប់យើងថា ដរាបណាមានម៉ោងសម្រាកក្នុងពេលលេង… កីឡាករមិនត្រូវបានអនុញ្ញាតឱ្យពាក់ខ្សែដៃ ឬខ្សែកទេ។ ពួកគេមិនអាចពាក់នាឡិកា ឬវ៉ែនតានោះទេ។ វាមិនអនុញ្ញាតទេ។ ខ្ញុំស្មានថាគាត់បានដោះវាចេញរួចហើយ ប៉ុន្តែ​ជាក់ស្តែងបែរជានៅតែឃើញពាក់” ៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT